Developed by Khmer Focus
កិច្ចប្រជុំអ្នកជំនាញទិន្នន័យមេគង្គ (ថ្ងៃទី ០៣-០៤ ខែមេសា ឆ្នាំ២០១៩)

វ៉ា​ស៊ីន​តោន​៖ លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ច​ប្រជុំ​អ្នក​ជំ​នាញ​ទិន្ន​ន័យ​មេ​គង្គ (Mekong Water Data Expert) នៅ​ស​ហ​រដ្ឋ​អា​មេរិក ដែល​រៀប​ចំ​ដោយ​អង្គ​ការ L​M​I អា​មេ​រិក និង​អង្គ​ការ Pact។ កិច្ច​ប្រ​ជុំ​បាន​សម្រប​សម្រួល​ដោយ​លោក Aaron Salzberg មក​ពី U.S. Department of State និង​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ មន្ត្រី​តំណាង​ពី​ប្រទេស​ទាំង​៥ តាម​ដង​ទន្លេ​មេគង្គ ស្ថាប័នសិក្សា​ស្រាវ​ជ្រាវ​អាស៊ី និង​អាមេរិក អង្គការ​អភិរក្ស​បរិស្ថាន​អន្តរជាតិ និង​ក្រុម​ការងារ LMI អាមេរិក សរុប​ជាង ៥០រូប។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើបញ្ហាប្រឈមក្នុងការទទួលបានទិន្នន័យទឹក ចែករំលែកដំណោះស្រាយ កំណត់រនាំងគោលនយោបាយ និងរៀបចំផែនការសម្រាប់កំណត់វិសាលភាព។

លទ្ធផលនៃកិច្ចប្រជុំ មានដូចខាងក្រោម៖

- តំណាងប្រទេសជាសមាជិកមេគង្គ និងលេខាធិការដ្ឋាន MRC បានបញ្ជាក់អំពីប្រភេទទិន្នន័យ និងសារៈសំខាន់នៃការប្រើជាមួយការងារ គម្រោង បានចែករំលែកបទពិសោធន៍ជុំវិញបញ្ហាទិន្នន័យ និងតម្រូវការបំពេញបន្ថែមក្នុងការពង្រឹងសមត្ថភាពស្ថាប័ន ប្រព័ន្ធ យន្តការដែលមានស្រាប់ របស់គណៈកម្មការទន្លេមេគង្គ

- ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអភិរក្ស និងក្រុមហ៊ុនខាងលើ បានបង្ហាញអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ឧបករណ៍ប្រើប្រាស់សម្រាប់ការវិភាគវាយតម្លៃ និងចង់ដឹងអំពីទស្សនៈរបស់ប្រទេស ក្នុងការចែករំលែកទិន្នន័យដែលមានគុណភាព

- អង្គប្រជុំបានផ្តល់អនុសាសន៍លើការទទួលបានទិន្នន័យមេគង្គ ដំណោះស្រាយលើបញ្ហាប្រឈម បង្ហាញពីលទ្ធផលនៃកិច្ចពិភាក្សាតាមក្រុម និងផែនការបន្ត៕