Developed by Khmer Focus
ជួបពិភាក្សាការងារជាមួយក្រុមមន្រ្តីការងារធនាគារពិភពលោក (ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងជា​ប្រធាន​គ្រប់គ្រង គម្រោង​គ្រប់គ្រង​ធនធន​ទឹក​ចម្រុះសមាសភាគ២ លោក សួស ប៊ុន ថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ និងលោក សុខ ណារ៉ុម ជំនាញការជាតិសម្របសម្រួលគម្រោង បានដឹកនាំ និងចូលរួមជួបពិភាក្សាការងារជាមួយក្រុមមន្រ្តីការងារធនាគារពិភពលោក ដែលដឹកនាំដោយលោក Takuya Kamata អ្នកគ្រប់គ្រងគម្រោងទឹកតំបន់ អាស៊ី បូព៌ា និងអាស៊ីអាគ្នេយ៍។ ជំនួបប្រជុំបានស្វែងយល់ពីស្ថានភាព និងការវិវត្ត នៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹក ដែលគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កំពុងអនុវត្ត និងបានពិភាក្សាអំពីទស្សនៈទូទៅ របស់ធនាគារពិភពលោក ក្នុងការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងអាងទន្លេ ភាពប្រឈមនានា ក្នុងការអភិវឌ្ឍប្រ​កបដោយចីរភាព និងការប្រែប្រួលអាកាសធាតុ និងកំណត់ដំណោះស្រាយរួម ក្នុងបរិបទតំបន់ដែលមានគណៈកម្មការទន្លេមេគង្គ ដែលកំពុងអនុវត្តការងារសំខាន់ៗ ក្នុងនោះដូចជា ការសិក្សារបស់ក្រុមប្រឹក្សា  និងក្នុងបរិបទប្រទេសកម្ពុជា ជាប្រទេសសមាជិកកំពុងចូលរួមយ៉ាងសកម្ម៕