Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញការផ្នែកបរិស្ថានថ្នាក់តំបន់ ស្តីពីកម្មវិធីត្រួតពិនិត្យបរិស្ថានរួមគ្នា (ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩)

ហ្លួងប្រាបាង៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំ​កិច្ចប្រជុំក្រុមជំនាញការផ្នែកបរិស្ថានថ្នាក់តំបន់ស្តីពី កម្មវិធីត្រួតពិនិត្យបរិស្ថានរួមគ្នា (JEM) លើគម្រោងវារីអគ្គិសនីលើទន្លេមេ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។ ដោយឡែកមន្ត្រីកម្ពុជាមានចំនួន ០៧រូប ដែលអញ្ជើញមកពីតំណាងក្រសួងពាក់ព័ន្ធរួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

លទ្ធផលនៃកិច្ចប្រជុំ៖

១- បានបង្ហាញអំពីតារាងមាទ្រីក (Matrix) នៃមតិយោបល់ និងការឆ្លើយតបរបស់ MRCS សម្រាប់សេចក្តីព្រាងទី៣ កម្មវិធី JEM និងការសិក្សាសាកល្បងគម្រោង ដនសាហុង និងសាយាបូរី

២- បានពិនិត្យ និងពិភាក្សាលើមតិយោបល់របស់ប្រទេសជាសមាជិក និងក្រុមអភិវឌ្ឍន៍គម្រោងវារីអគ្គិសនី (HPP) លើសេចក្តីព្រាងទី៣ នៃកម្មវិធី JEM និងការសិក្សាសាកល្បងគម្រោង ដនសាហុង និងសាយាបូរី

៣- បានកែសម្រួលលើសេចក្តីព្រាងកម្មវិធី JEM និងការសិក្សាសាកល្បងគម្រោង ដនសាហុង និងសាយាបូរី រួមទាំងមាទ្រីក (Matrix) ដើម្បីរៀបចំសេចក្តីព្រាងចុងក្រោយសម្រាប់ដាក់ជូន JC ធ្វើការពិនិត្យ និងអនុម័ត និង

៤- បានពិភាក្សាលើជំហានបន្ទាន់សម្រាប់ការអនុវត្តការសិក្សាសាកល្បងគម្រោង ដនសាហុង និងសាយាបូរី៕