Developed by Khmer Focus
វគ្គបណ្តុះបណ្តាលក្រុមជំនាញការផ្នែកបរិស្ថានថ្នាក់តំបន់ស្តីពី កម្មវិធីត្រួតពិនិត្យបរិស្ថានរួមគ្នា (ថ្ងៃទី ០៨-១០ ខែឧសភា ឆ្នាំ២០១៩)

ហ្លួងប្រាបាង៖ លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេមេគង្គ បានរៀបចំវគ្គបណ្តុះបណ្តាលក្រុម​ជំនាញការផ្នែកបរិស្ថានថ្នាក់តំបន់ស្តីពី កម្មវិធីត្រួតពិនិត្យបរិស្ថានរួមគ្នា (JEM) លើគម្រោងវារីអគ្គិសនីលើទន្លេមេ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។ ដោយឡែកមន្ត្រីកម្ពុជា មានចំនួន ១២រូប ដែលអញ្ជើញមកពីតំណាងក្រសួងពាក់ព័ន្ធរួមមាន៖ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

លទ្ធផលនៃវគ្គបណ្តុះបណ្តាល៖

១- បានទទួលការយល់ដឹងរួមគ្នាលើគោលការណ៍ ដើម្បីបង្កើតកម្មវិធីត្រួតពិនិត្យបរិស្ថានរួមគ្នាលើ គម្រោងវារីអគ្គិសនីលើទន្លេមេ

២- បានពិនិត្យ និងសាកល្បងក្របខ័ណ្ឌណែនាំ និងវិធីសាស្រ្តស្ដង់ដារ សម្រាប់ការតាមដាន ជលសាស្ត្រ កករដី គុណភាពទឹក អេកូឡូស៊ីទន្លេ ជលផល និងជណ្តើរត្រី រួមទាំងទីតាំងយកសំណាក វិធីសាស្ត្រ ប៉ារ៉ាមែត្រ ពេលវេលា និងការគ្រប់គ្រងព័ត៌មាន និងទិន្នន័យ និង

៣- បានយល់ដឹងក្របខ័ណ្ឌណែនាំលើការធ្វើរបាយការណ៍ និងការបែងចែកព័ត៌មាន៕