Developed by Khmer Focus
កិច្ចប្រជុំ និងទស្សនកិច្ចសិក្សាលើកទី៩ សម្រាប់ក្រុមការងារយេនឌ័រ (ថ្ងៃទី ០៨-០៩ ខែឧសភា ឆ្នាំ២០១៩)

ប៉ៃលិន៖ លោកស្រី សូ សុខា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និង​ជាតំណាងស្ត្រី​ក្រុម​ការងារយេនឌ័រ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ​ និងទស្សនកិច្ចសិក្សាលើកទី៩ សម្រាប់ក្រុមការងារយេនឌ័រថ្នាក់នាយកដ្ឋាន​ មន្ទីររាជធានី-ខេត្ត ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រប្រចាំក្រសួងធនធានទឹក និងឧតុនិយម៕