Developed by Khmer Focus
កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាចុងក្រោយលើសេចក្តីព្រាងរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត ឆ្នាំ២០១៩ (ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង និង​លោក គឹម សីហា អនុប្រធាន​នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដែលរៀបចំដោយក្រសួងផែនការ ដើម្បីពិភាក្សាចុងក្រោយ លើសេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត ឆ្នាំ២០១៩។

លទ្ធផលនៃកិច្ចប្រជុំគឺ អង្គប្រជុំបានចូលរួមផ្តល់មតិ អនុសាសន៍ជាច្រើនដើម្បីកែសម្រួលទៅលើសេចក្តីព្រាង ដើម្បីឱ្យឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពពិតប្រាកដ ដែលយើង​សម្រេចបានពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានឯកភាពលើឯកសារសេចក្តីព្រាងរបាយការណ៍នេះ។

របាយការណ៍នេះនឹងត្រូវបញ្ជូនទៅគណៈកម្មការ​គោលនយោបាយ​សេដ្ឋកិច្ច ដើម្បី​អនុម័ត និងប្រើប្រាស់ជាផ្លូវការ រួចបញ្ជូនទៅអង្គការសហប្រជាជាតិ៕