ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងលោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដោយមាន ការចូលរួមពីអ្នកពាក់ព័ន្ធគ្រប់នាយកដ្ឋានក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យ ពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា របស់ ក្រសួងបរិស្ថាន ដែលមានចំនួន ៨២មាត្រា ដែលពាក់ព័ន្ធនឹងវិស័យគ្របគ្រងធនធានទឹក។ បន្ទាប់ពីកិច្ចប្រជុំក្នុងថ្ងៃនេះ នឹងមានកិច្ចប្រជុំជាមួយតំណាងក្រសួងបរិស្ថាន ដែលគ្រោងប្រជុំនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ៕