Developed by Khmer Focus
វេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី៧ ស្តីពី ការគ្រប់គ្រងធនធាទឹកចម្រុះឆ្លងដែនទន្លេមេគង្គ (ថ្ងៃទី ២០-២១ ខែឧសភា ឆ្នាំ២០១៩)

បាងកក៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ​គណៈប្រតិភូកម្ពុជា ដែលមានសមាសភាពមកពី គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប ក្រសួងធនធានទឹក និងឧតុនិយម ក្រសួង​កសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចូលរួមវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី៧ ស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែនទន្លេមេគង្គ ដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ដៃគូសន្ទនា ចិន និងមីយ៉ាន់ម៉ា បណ្តាដៃគូអភិឌ្ឍន៍ ធនាគារពិភពលោក អង្គការក្រៅរដ្ឋាភិបាល សកលវិទ្យាល័យ ស្ថាប័នគ្រប់គ្រងទឹកអន្តរជាតិ អង្គការសង្គមស៊ីវិល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។ អង្គវេទិកាបានបង្ហាញពីសមិទ្ធិផលសំខាន់ៗរបស់គម្រោង ការចែករំលែកបទពិសោធន៍ពីគម្រោងគ្រប់គ្រងទឹកឆ្លងដែនទន្លេមេគង្គ ចំនួន៥ ដែលអនុវត្តន៍នូវទស្សនទានស្តីពី ការគ្រប់គ្រងធនធាទឹកចម្រុះឆ្លងដែន (IWRM)។ បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួម និងផ្លាស់ប្តូរបទពិសោធន៍ ដល់បណ្តាសហគមន៍អន្ដរជាតិ អំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ សម្រាប់ការគ្រប់គ្រងធនធានទឹកឆ្លងដែន ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងចំណោមបណ្តាប្រទេស ជាសមាជិកគណៈកម្មការទន្លេមេគង្គ៕