Developed by Khmer Focus
កិច្ចប្រជុំលើកទី១១ ដើម្បីពិភាក្សាបញ្ចប់នូវសេចក្តីព្រាងបទប្បញ្ញត្តិស្តីពី ការប្រើប្រាស់ធនធានទឹកតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម (ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩)

វៀតណាម៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង និង​លោក គឹម សីហា ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូល​រួម​កិច្ចប្រជុំ​លើក​ទី១១ ជាមួយ​ភាគី​វៀតណាម នៅទីក្រុង​ចូវដុក ខេត្តអាងយ៉ាង ប្រទេស​វៀតណាម ដែលដឹកនាំដោយឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិភាក្សាបញ្ចប់នូវសេចក្តីព្រាងបទប្បញ្ញត្តិស្តីពី ការប្រើប្រាស់ធនធានទឹកតាមបណ្តោយព្រំដែនកម្ពុជា និងវៀតណាម។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ ពិភាក្យា និងឯកភាពលើកំណែប្រែសេចក្តីព្រាងនេះ ដែលនឹងដាក់ជូនថ្នាក់ដឹកនាំដោយឡែកនៃប្រទេសទាំងពីរ ពិនិត្យ និងសម្រេច។ បើចាំបាច់តាមសំណើអាចមានកិច្ចប្រជុំលើកទី១២ ដែលរៀបចំនៅកម្ពុជា៕