Developed by Khmer Focus
សិក្ខាសាលាថ្នាក់ជាតិស្តីពី គម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើម អាងទន្លេមេគង្គក្រោម (ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ លោក ងួន វិចិត្រ អនុប្រធាន​នាយកដ្ឋាន​បណ្តាគម្រោង និង​កម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់ជាតិ​ស្តីពី គម្រោងគ្រប់គ្រង និងអភិរក្សតំបន់ដីសើម អាងទន្លេមេគង្គក្រោម ដែលរៀបចំដោយក្រសួងបរិស្ថាន។ សិក្ខាសាលានេះមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងសហគមន៍មូលដ្ឋាន។ សិក្ខាសាលានេះបានពិនិត្យ លើវឌ្ឍនភាពការងារ ផែនការការងារ បញ្ហាប្រឈមរបស់គម្រោង៕