Developed by Khmer Focus
កិច្ចប្រជុំពិសេសលើកទី១ របស់ក្រុមការងាររួម នៃកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង (ថ្ងៃទី ០៣-០៥ ខែមិថុនា ឆ្នាំ២០១៩)

ចិន៖ លោក គឹម សីហា អនុប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​អន្តរជាតិ រួម​ជា​មួយ​និង​មន្ត្រី​តំណាង​ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ចូលរួម​កិច្ចប្រជុំ​ពិសេស​លើកទី១ របស់​ក្រុម​ការងារ​រួម នៃ​កិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង សម្រាប់ឆ្នាំ២០១៩ និងសិក្ខាសាលាស្តីពី កម្មវិធីដឹកនាំរួមនៃកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង ដែលរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ កិច្ចប្រជុំ និងសិក្ខាសាលានេះមានការចូលរួមពីប្រតិភូតំណាង ៦ប្រទេសរួមមាន កម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ចិន។

លទ្ធផលនៃកិច្ចប្រជុំ និងសិក្ខាសាលាគឺ៖

១) បង្ហាញពីគម្រោងដែលប្រទេសទាំង ៦បានលើកសំណើក្នុងវិស័យធនធានទឹក

២) រៀបចំនីតិវិធីសម្រាប់លើកសំណើគម្រោងដឹកនាំរួម នៃកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង ឆ្នាំ២០១៩ និងផែនការគម្រោង រហូតដល់ឆ្នាំ២០២២ និង

៣) ចុះហត្ថាលេខាលើ MOU ស្តីពី ការផ្តល់ព័ត៌មានជលសាស្ត្រ នៃទន្លេឡាងឆាងក្នុងរដូវទឹកជំនន់ នៅក្រោមយន្តការកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង៕