ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីកម្ពុជាចំនួន ០៨រូប មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការថ្នាក់ជាតិ បានចូលរួមកិច្ចប្រជុំក្រុមជំនាញការផែនការអាងទន្លេថ្នាក់តំបន់ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ រួមមានកម្ពុជា ឡាវ ថៃ វៀតណាម និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
លទ្ធផលនៃកិច្ចប្រជុំ៖
⁃ អង្គប្រជុំបានពិភាក្សា និងស្វែងយល់ពីប្រព័ន្ធរាយការណ៍ ក្របខ័ណ្ឌសូចនាករ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
⁃ អង្គប្រជុំបានពិភាក្សា និងឯកភាពលើផែនទីបង្ហាញផ្លូវរបស់ MRC សម្រាប់មូលនិធិអាកាសធាតុ ក្នុងការអនុវត្តនៅថ្នាក់តំបន់ ក៏ដូចជាថ្នាក់ជាតិ
⁃ អង្គប្រជុំបានពិភាក្សា និងឯកភាពលើការរៀបចំសំណើគម្រោង ការបន្សុំាការប្រែប្រួលអាកាសធាតុឆ្លងដែន៕