Developed by Khmer Focus
សិក្ខាសាលាស្តីពី ការតភ្ជាប់អាងទន្លេមេគង្គ ឱកាសនៃការរៀបចំផែនការយុទ្ធសាស្ត្រទឹក (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ លោក មាក ឆបណ្ណារិយ អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង និង​លោក ងួន វិចិត្រ អនុប្រធាននាយកដ្ឋាន​បណ្តា​គម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានចូល​រួមសិក្ខាសាលាស្តីពី ការតភ្ជាប់អាងទន្លេមេគង្គ ឱកាសនៃការរៀបចំផែនការ​យុទ្ធសាស្ត្រ​ទឹក និងថាមពល សម្រាប់ចីរភាពបរិស្ថានប្រទេសកម្ពុជា ដែល​បានរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយអង្គការ IUCN និងមជ្ឈមណ្ឌល ស្ទីមសុន (Stimson Centre) ដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអន្តរជាតិ។

អង្គសិក្ខាសាលាបានពិភាក្សាលើឱកាស និងភាពប្រឈម ចំពោះការរៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រងទឹក និងថាមពល និងបានអនុវត្តន៍ជាក់ស្តែងការរៀបចំផែនការទឹក និងថាមពល ជាលក្ខណៈប្រព័ន្ធ៕