Developed by Khmer Focus
ពិធីបើកព្រឹត្តិការណ៍ដំណើរផ្សងព្រេងរបស់មេគង្គយុវទូតស្តីពី អច្ឆរិយភាពនៃទន្លេមេគង្គ (ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម ប៉ុញសច្ចៈ រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និងឧតុនិយម តំណាងដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គកម្ពុជា និងសហការី បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍​ដំណើរផ្សងព្រេង របស់​មេគង្គយុវទូតស្តីពី អច្ឆរិយភាពនៃទន្លេមេគង្គ ដែលសហការរៀបចំដោយ ក្រុមអេកូយុវទូត (Young Eco Ambassador) ជាមួយទីភ្នាក់ងារជំនួយពលរដ្ឋអាមេរិក (USAID) នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។

អ្នកចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នេះ មានចំនួន ៧០០នាក់ ដែលមកពីបណ្តាស្ថាប័នផ្សេងៗ ដូចជាក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន និងសិស្សានុសិស្សពីគ្រឹះស្ថានសិក្សាទូទាំងរាជធានីភ្នំពេញ។

កម្មវិធីនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីគុណតម្លៃ និងអច្ឆរិយភាពនៃទន្លេមេគង្គ ទៅកាន់សាធារណៈជន ពិសេសយុវជន ដោយមានការតាំងពិព័រណ៍បង្ហាញពីការងារអភិរក្សរបស់ស្ថាប័នពាក់ព័ន្ធ និងស្នាដៃបង្កើតថ្មីរបស់ក្រុមអេកូយុវទូត ដែលជាមធ្យោបាយសម្រាប់ផ្សព្វផ្សាយអំពីទន្លេមេគង្គឱ្យបានកាន់តែទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕