Developed by Khmer Focus
កិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី សកម្មភាពវិមជ្ឈការ របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩)

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា រួមមានមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសូងផែនការ និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី សកម្មភាពវិមជ្ឈការ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសមាជិក MRC និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើការកែសម្រួលកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួច និងសកម្មភាពដែលនឹងរៀបចំធ្វើវិមជ្ឈការ តាមការផ្តល់អនុសាសន៍របស់ MRC  Mid-Term Review ដែលរួមមាន៖

១. សកម្មភាពតាមដានផលចាប់ និងការតាមដានកូនត្រីម្សៅ ត្រូវបានកែសម្រួល នៃការចាប់ផ្តើធ្វើវិមជ្ឈការនៅឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៨ ដោយកាត់បន្ថយការគាំទ្ររបស់ MRC ១០% និង០% នៅឆ្នាំ២០២៨

២. សកម្មភាពតាមដានសុខភាពទន្លេ EHM ត្រូវបានកែសម្រួល នៃការចាប់ផ្តើធ្វើវិមជ្ឈការនៅឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៩ ដោយកាត់បន្ថយការគាំទ្ររបស់ MRC ២០% និង០% នៅឆ្នាំ២០២៩

៣. សកម្មភាពតាមដានជលសាស្ត្រ និងកកដី បានស្នើសុំធ្វើ Centralization ដូចដែល MRCS បានកំណត់ឱ្យប្រទេសថៃ និងឡាវ និង

៤. សកម្មភាពវិមជ្ឈការ SIMVA ត្រូវបានកែសម្រួល នៃការចាប់ផ្តើមធ្វើវិមជ្ឈការនៅឆ្នាំ២០២៥ MRCS កាត់បន្ថយ ៥០% និង ឆ្នាំ២០៣០ MRCS កាត់បន្ថយ ១០០%៕