កិច្ចប្រជុំថ្នាក់ជាតិស្តីពី ការប្រើប្រាស់ឧបករណ៍ ម៉ូដែល សេដ្ឋកិច្ច-សង្គម (ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់ជាតិស្តីពី ការប្រើប្រាស់ឧបករណ៍ ម៉ូដែល សេដ្ឋកិច្ច-សង្គម (Socio-economic Modelling Tool) ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេង្គកម្ពុជា និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេង្គ។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាលើគោលគំនិតនៃការធ្វើ ម៉ូដែល សេដ្ឋកិច្ច-សង្គម និងការបង្កើតនូវឧបកណ៍ឱ្យត្រូវគ្នានឹងក្របខ័ណ្ឌសូចនាករ និងឧបករណ៍ដទៃទៀតរបស់គណៈកម្មការទន្លេមេគង្គ៕