Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការយកសំណាកត្រីដោយប្រើ មង (ថ្ងៃទី ០១-០២ ខែសីហា ឆ្នាំ២០១៩)

វៀងច័ន្ទ៖ ក្រុមការងារកម្ពុជា ចំនួន ០៧រូប ដែលជាមន្ត្រីតំណាង រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរទន្លេ​សាប និងអគ្គ​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូល​រួម​សិក្ខា​សាលា​បណ្តុះបណ្តាលថ្នាក់​តំបន់​ស្តីពី ការយកសំណាកត្រីដោយប្រើ មង (Multi-panel Mesh Size) ដោយមានការចូលរួមពីមន្ត្រីនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងជំនាញការ។

ជាលទ្ធផល សិក្ខាសាលាបានពិនិត្យ និងផ្តល់យោបល់លើវិធីសាស្ត្រនៃការយកសំណាកត្រី ដោយប្រើ  មង (Multi-panel Mesh Size) បន្ទាប់ពីបានចុះអនុវត្តសាកល្បង ដែលមានបញ្ហាប្រឈមមួយចំនួនដែលត្រូវកែសម្រូល និងបំពេញបន្ថែម។ សិក្ខាសាលាក៏បានផ្តល់ចំណេះដឹងអំពីការប្រើប្រាស់កម្មវីធី (R program) ដើម្បីធ្វើការវិភាគនិន្នន័យ៕