Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់លើកទី២ នៃក្រុមជំនាញការស្តីពី យុទ្ធសាស្រ្ត និងភាពជាដៃគូ (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់តំបន់លើកទី២ នៃ​ក្រុម​ជំនាញការស្តីពី យុទ្ធសាស្រ្ត និងភាពជាដៃគូ ដែល​រៀបចំដោយ គណៈកម្មការទន្លេមេគង្គ ដោយ​មាន​ការចូលរួមពីប្រតិភូ​តំណាង​ប្រទេស​ជាសមាជិក គណៈកម្មការទន្លេមេគង្គ​រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម តំណាងស្ថានទូតជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមរិក អូស្ត្រាលី តំណាង ADB CICP តំណាងលេខាធិការដ្ឋាន ASEAN តំណាងភាគីចិន មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ មន្រ្តីកម្ពុជារួមមាន ឯកឧត្តម វ៉ាត់ បុត្តកុសល  អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងបរិស្ថាន។

កិច្ចប្រជុំសម្រេចបាននូវលទ្ធផល៖

១. បានចែករំលែកព័ត៌មានអំពីការងារ និងសកម្មភាពក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ រួមមាន   MRC, ASEAN, GMS, Mekong-Langcang, AMECS, LMI, Mekong-Japan, Mekong-Koreaសម្រាប់វិស័យពាក់ព័ន្ធនឹងទឹកសំខាន់ៗ

២. បានស្វែងយល់ និងវាយតម្លៃអំពីស្ថានភាពកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន រវាងគណៈកម្មការទន្លេមេគង្គ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ និង

៣. បានឯកភាពលើសកម្មភាពសហប្រតិបត្ដិការដែលនឹងបន្តអនុវត្ត រវាងគណៈកម្មការទន្លេមេគង្គ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ ក្នុងវិស័យពាក់ព័ន្ធទឹកសំខាន់ៗ៕