Developed by Khmer Focus
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស (ថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និង​លោក គឹម សីហា អនុប្រធាន​នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស ដោយមានការចូលរួមពីមន្រ្តីតំណាងក្រសួង ស្ថាប័ន ទាំង៣៧។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាលើការងារកិច្ចសហប្រតិបត្តិការនៃវិស័យពាក់ព័ន្ធ រវាងប្រទេសទាំងពីរ ដោយបានដាក់បញ្ចូលក្នុងកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៧ ដែលនឹងត្រូវចុះហត្ថលេខារវាងភាគីកម្ពុជា និងវៀតណាម ថ្នាក់រដ្ឋមន្ត្រីការបរទេសជាផ្លូវការ។

គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានផ្តល់ធាតុចូលពាក់ព័ន្ធក្នុងចំណុច បរិស្ថាន ធនធានទឹក និងជលសាស្រ្ត ឧតុនិយម ដោយការងារមានពាក់ព័ន្ធនឹងក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕