Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារថ្នាក់តំបន់ស្តីពី ការចាប់ផ្តើមដំណើរការ នៃគម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩)

វៀងច័ន្ទ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា បាន​ដឹកនាំក្រុមការងារកម្ពុជា មកពីក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម មន្ទីរ​ធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ វិទ្យាស្ថានស្រាវជ្រាវ និង​អភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ទីប្រឹក្សាថ្នាក់ជាតិ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារថ្នាក់តំបន់ស្តីពី ការចាប់ផ្តើមដំណើរការ នៃគម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន សម្រាប់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដំណាក់កាលទី២ ២០២០-២០២១ ជាមួយក្រុមការងារមកពីប្រទេសថៃ មន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ GIZ។

លទ្ធផលនៃកិច្ចប្រជុំ៖

⁃ បានបង្ហាញពីសមិទ្ធផល ដំណាក់កាលនៃការរៀបចំផែនការ

⁃ បានពិភាក្សា និងឯកភាពលើការអនុវត្តគម្រោង ដំណាក់កាកទី២ ឆ្នាំ២០២០-២០២១

⁃ ពិភាក្សា និងឯកភាពលើ ToRs របស់ក្រុមការងារបច្ចេកទេសថ្នាក់ជាតិ (NWG) និងសមាសភាពគណៈកម្មាធិការដឹកនាំគម្រោង (SC) ក្នុងដំណាក់កាលទី២ និង

⁃ ជូនជ្រាបអំពីការវិភាជថវិកាក្នុងដំណាក់កាលទី២នេះ៕