Deprecated: iconv_set_encoding(): Use of iconv.internal_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 28

Deprecated: iconv_set_encoding(): Use of iconv.input_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 29

Deprecated: iconv_set_encoding(): Use of iconv.output_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 30

Warning: Cannot modify header information - headers already sent by (output started at /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php:28) in /home/cnmcgov/public_html/cnmc/plugins/system/languagefilter/languagefilter.php on line 97
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំផែនការការងារ របស់គណ:កម្មការទន្លេមេគង្គ (ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩) - Cambodia National Mekong Committee
Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការរៀបចំផែនការការងារ របស់គណ:កម្មការទន្លេមេគង្គ (ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩)

សៀមរាប៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ​ស្តីពី ការរៀបចំផែនការការងារ របស់​គណ:​កម្មការទន្លេមេគង្គ ឆ្នាំ២០២០-២០២១ ដោយ​មាន​ការចូលរួមពីមន្ត្រីសម្របសម្រួលការងារ MRC នៃអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីជំនាញពាក់ព័ន្ធមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ត្រីបច្ចេកទេសមកពីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

កិច្ចប្រជុំនេះ មានគោលបំណង៖ (១). បង្ហាញពីគោលការណ៍ណែនាំ លើការរៀបចំសេចក្តីព្រាងផែនការការងារ សម្រាប់ឆ្នាំ២០២០-២០២១ (២). បង្ហាញពីបញ្ជីសកម្មភាព និងការងារសំខាន់ៗ ដែលនឹងស្នើដាក់នៅក្នុងផែនការការងារឆ្នាំ២០២០-២០២១ (៣). ពិភាក្សា និងទទួលមតិយោបល់ និងអនុសាសន៍ពីកិច្ចប្រជុំ លើដំណើរការរៀបចំសេចក្តីព្រាងផែនការការងារឆ្នាំ២០២០-២០២១ ដែលជាធាតុចូលពីថ្នាក់ជាតិ សម្រាប់ក្រុមការងាររៀបចំរបស់លេខាធិការដ្ឋាន MRC ប្រមូលចងក្រងយកទៅពិភាក្សាបន្ត នៅកិច្ចប្រជុំថ្នាក់តំបន់៕