Developed by Khmer Focus
កិច្ចប្រជុំនៃក្រុមការងារជំនាញរួម លើក ទី១២ ជាមួយភាគីវៀតណាម (ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩)

វៀតណាម៖ ឯកឧត្តម ម៉ី លីហួត អនុ​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានដឹកនាំប្រតិភូ​កម្ពុជា​ រួមមាន​ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយក​បច្ចេកទេស នៃក្រសួង​ធនធានទឹក និង​ឧតុនិយម​ និង​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា និង​សហការី​ ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ការងារ​ជំនាញ​រួម លើក​ទី១២ ជាមួយភាគីវៀតណាម ដើម្បីពិភាក្សាបញ្ចប់នូវសេចក្តីព្រាងបទប្បញ្ញតិស្តីពី ការប្រើប្រាស់ធនធានទឹកតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែលំអរឡើងវិញ លើសេចក្តីព្រាងបទប្បញ្ញតិ ដែលសម្រេចក្នុងកិច្ចប្រជុំលើកទី១១ ដោយផ្អែកទៅលើលក្ខណៈបច្ចេកទេស និងច្បាប់ពាក់ព័ន្ធនៃប្រទេសទាំងពីរ៕