Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ លើកទី៩ របស់គណៈកម្មការថវិកា MRC (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩)

វៀងច័ន្ទ៖ ក្រុមការងារថវិកា នៃគណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយឯកឧត្តម សូ សុភ័ទ្ទ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និងលោក អ៊ូ សុផាណា ប្រធាននាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំថ្នាក់​តំបន់ លើកទី៩ របស់គណៈកម្មការថវិកា MRC ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ​មកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ក្រុមតំណាងដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ និងមន្ត្រីលេខាធិការដ្ឋាន MRCS។

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការថវិកា MRC៖

១- បានជ្រាបពីរបាយការណ៍ស្តីពី ស្ថានភាពរួមហិរញ្ញវត្ថុ MRC ដែលបានអនុវត្ត ៩ខែ (មករា-កញ្ញា ឆ្នាំ២០១៩) និងផ្តល់ការណែនាំដល់លេខាធិការដ្ឋាន MRC ជំរុញអនុវត្តន៍ការងារ ដែលនៅសល់២ខែចុងឆ្នាំ​ និងប្រើប្រាស់ថវិកាផ្អែកតាមផែនការងារឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធភាព​ និងសន្សំសំចៃថវិកា សម្រាប់អនុវត្តន៍បន្តផែនការការងារឆ្នាំក្រោយ ២០២០ និង ២០២១

២- បានពិនិត្យ​​​ពិភាក្សាលើសេចក្តីព្រាងផែនការការងារឆ្នាំ២០២០ និង ២០២១ និងបានផ្តល់ការណែនាំឱ្យលេខាធិការដ្ឋាន MRC រៀបចំកែសម្រួលឡើងវិញចំណុចខ្វះខាតក្នុងឯកសារនេះ និងគណៈកម្មការថវិកា បានឯកភាពជាគោលការណ៍បញ្ជូនសេចក្តីព្រាងនេះ សុំការអនុម័តយល់ព្រមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៦ ចុងខែវិច្ឆិកា ឆ្នាំ២០១៩

៣- បានជ្រាបរបាយការណ៍ស្តីពី​ សកម្មភាពការងារ​សវនកម្មផ្ទៃក្នុង រួមទាំងការលើកឡើងដោះស្រាយបញ្ហា និងអនុសាសន៍របស់គណៈកម្មការសវនកម្មរបស់ MRC

៤- បានពិភាក្សា ផ្តល់ការណែនាំ​ និងឯកភាពជាគោលការណ៍បញ្ជូនឯកសារនីតិវិធី MRC Financial Manual ដាក់សុំការអនុម័តយល់ព្រមពីគណៈកម្មាធិការរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៦៕