Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបញ្ចប់របាយការណ៍តាមប្រទេស (ថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩)

ពោធិសាត់៖ លោក សួស ប៊ុនថន ប្រធាន​នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិសាត់ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការបញ្ចប់របាយការណ៍តាមប្រទេស លើលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការស្ថាបនាសំណង់ផ្លូវត្រី និងទស្សនៈកិច្ចសិក្សា ការត្រួតពិនិត្យផ្លូវត្រីនៅទំនប់បង្ហៀរក្បាលហុង ក្នុងខេត្តពោធិសាត់។

គោលបំណងនៃកិច្ចប្រជុំ៖ (១) បង្ហាញពីលទ្ធផលនៃកាសិក្សា និងការស្ថាបនាជណ្តើរត្រី ក្នុងខេត្តពោធិ៍សាត់ (២) ពិភាក្សា និងស្វែងរកមតិយោបល់ពីក្រសួង-ស្ថាប័ន លើសេចក្តីព្រាងរបាយការណ៍តាមប្រទេស និង (៣) រៀបចំ និងកែសម្រួលធ្វើឱ្យប្រសើរឡើងនូវរបាយការណ៍ចុងក្រោយ។

អង្គប្រជុំបានជម្រាបជូនថា បន្ទាប់ពីការសាងសង់ជណ្តើរត្រីក្នុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះ មានត្រីឆ្លងកាត់រហូតដល់១០៦ប្រភេទ សំបូរទៅដោយប្រភេទត្រីរៀល ត្រីខ្នងវែង ត្រីឫសចេក...។

ការងារបន្ទាប់ ក្រុមការងារនឹងរៀបចំកែសម្រួលរបាយការណ៍នេះ ដើម្បីដាក់ជូនទៅ MRCS និងចុងក្រោយ នឹងមានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ បន្ទាប់ពីរបាយការណ៍៣ប្រទេសផ្សេងទៀតត្រូវបានបញ្ចប់៕