Developed by Khmer Focus
ការសិក្សាស្រាវជ្រាវលើប្រធានបទ ការទូតទឹកសម្រាប់អាងទន្លេមេគង្គ (ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០)

ភ្នំពេញ៖ កិច្ច​ប្រជុំ​ស្តី​ពី ការ​ចាប់​ផ្តើម​ដំណើរការ​សិក្សាស្រាវជ្រាវ​លើ​ប្រធាន​បទ ការ​ទូត​ទឹក​សម្រាប់​អាង​ទន្លេមេគង្គ ដែល​មាន​ការ​ចែក​រំលែក​ក្នុង​អាងទន្លេ ដើម្បី​ឆ្ពោះ​ទៅ​ភាព​រុង​រឿង​រីក​ចម្រើន (Water Diplomacy of the Mekong Basin-Toward a shared basin for Prosperity) នៃ​គម្រោង​មេគង្គ​ឡានឆាង ក្រោម​ជំនួយ​មូល​នីធិ​ពិសេស សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គឡានឆាង ដែល​ដឹក​នាំ​អនុវត្តន៍​ដោយ​វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាស្ថាប័នដៃគូចូលរួមអនុវត្តន៍គម្រោង។ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាឧត្តមមន្រ្តីទទួលបន្ទុកអនុវត្តគម្រោង បានដឹកនាំសម្របសម្រួលកិច្ចប្រជុំ និងផ្តល់បទបង្ហាញ ដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំបានពិនិត្យ​ និងពិភាក្សាលើខ្លឹមសារគម្រោង និងផ្តល់មតិយោ​បល់បន្ថែមលើដំណើរការ នីតិវិធី និងវិធីសាស្រ្តសិក្សា ការចុះស្រាវជ្រាវ ការវិភាគ និងការរៀបចំឯកសាររបាយការណ៍ស្រាវជ្រាវ៕