Developed by Khmer Focus
កិច្ចប្រជុំចង្អៀត គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងជា​សមាជិក គណៈកម្មាធិការរួម តំណាងកម្ពុជា និងក្រុមការងារ នៃ​អគ្គលេខាធិការដ្ឋាន​ គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ​ចង្អៀត គណៈកម្មាធិការ​រួម នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ MRC តាម​រយ:ប្រព័ន្ធ Cisco Webex Meetings ដោយ​បាន​ពិនិត្យ ពិភាក្សា​លើ​របៀបវារ:​សំខាន់ៗ​ចំនួនបួន៖ (១) របាយការណ៍វឌ្ឍនភាពហិរញ្ញវត្ថុត្រីមាសទី១ (មករា-មេសា) ឆ្នាំ២០២០ របស់ MRC (២) ការស្នើសុំអនុម័តឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេ (BDS) ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ (SP) ​២០២១-២០២៥ របស់គណៈកម្មការទន្លេមេគង្គ (៣) ការកំណត់ផែនទីការងារ ដើម្បីបញ្ចប់ដំណើរការពិគ្រោះយោបល់ជាមុន លើទំនប់វារីអគ្គិសនី លួងប្រាបាង និងការចាប់ផ្តើមដំណើរការពិគ្រោះយោបល់ជាមុន លើទំនប់វារីអគ្គិសនី សាណាខាម របស់ឡាវ និង (៤)​ របាយការណ៍វឌ្ឍនភាពលើការអនុវត្តផែនការការងាររបស់​ MRC ឆ្នាំ២០២០។

កិច្ចប្រជុំតាមប្រព័ន្ធ Cisco Webex Meetings នេះ ដឹកនាំដោយ Dr. Somkiat Prajamwong សមាជិកគណ:កម្មាធិការរួម MRC តំណាងថៃ​ និងជាប្រធានគណ:កម្មាធិការរួម​ MRC ប្រចាំឆ្នាំ២០២០ និងមានការចូលរួមពីសមាជិក គណៈកម្មាធិការរួម​ ពីប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ​ និងវៀតណាម និងក្រុមការងារ លេខាធិការដ្ឋាន MRC៕