Developed by Khmer Focus
សិក្ខាសាលាថ្នាក់ជាតិស្តីពី សេចក្តីព្រាងចុងក្រោយនៃរបាយការណ៍សិក្សាបឋម (ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានដឹកនាំសិក្ខាសាលាថ្នាក់​ជាតិ​ស្តីពី សេចក្តីព្រាង​ចុងក្រោយ នៃរបាយការណ៍​សិក្សា​បឋម សម្រាប់​ការគ្រប់គ្រង​ហានិភ័យពីទឹក​ជំនន់ ដោយ​មានការចូលរួមពីមន្ត្រី​តំណាង​ជាន់ខ្ពស់ និងមន្ត្រីជំនាញ មកពីក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរទន្លេសាប តំណាងលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី ជម្រាបជូនអ្នករៀបចំគោលនយោបាយ អ្នកធ្វើសេចក្តីសម្រេចចិត្ត និងអ្នករៀបចំផែនការ អ្នកសិក្សាស្រាវជ្រាវ និងប្រមូលអនុសាសន៍សម្រាប់កែលម្អររបាយការណ៍ ដែលគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២០៕