Developed by Khmer Focus
វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការត្រួតពិនិត្យគុណភាពទឹក (ថ្ងៃទី ១៦-១៧ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ លេខាធិការដ្ឋាន គណ:កម្មការ​ទន្លេ​មេគង្គ បានរៀបចំ​វគ្គបណ្តុះបណ្តាល​ថ្នាក់​តំបន់​ស្តីពី ការត្រួតពិនិត្យគុណភាពទឹក តាមប្រព័ន្ធ (Video Conference) ដោយមានការចូលរួម​ពីមន្ត្រី​មក​ពីក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា និងការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃសិក្ខាសាលា៖

១. ពង្រីកការយល់ដឹងលើការវិភាគក្នុងមន្ទីរពិសោធន៍ លើការយកសំណាកទឹក និងការប្រើប្រាស់ឧបករណ៍នៅទីវាល និង

២. ការវិភាគទិន្នន័យតាមរបៀបសាមញ្ញ និងប្រើប្រាស់ទម្រង់របាយការណ៍ដែលបានកំណត់ដោយ (JEM) ៕