Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ក្រៅផ្លូវការ ដើម្បីពិភាក្សា និងពិនិត្យឡើងវិញនូវសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រអាង (ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមការងារ បានចូលរួម​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​ក្រៅផ្លូវការ តាមប្រព័ន្ធ VDO Conference ដែលរៀបចំដោយ លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេមេគង្គ ដើម្បីពិភាក្សា និងពិនិត្យឡើងវិញនូវបណ្តាមតិយោបល់ ដែលប្រទេសជា​សមាជិកបានផ្តល់ឱ្យកន្លងមក និងឈានទៅបញ្ចប់សេចក្តីព្រាងឯកសារយុទ្ធសាស្ត្រអាង ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ ២០២១-២០២៥ របស់ MRC៕