Developed by Khmer Focus
កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ វឌ្ឍនភាពឆ្នាំ២០១៩ (ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ លោក គឹម សីហា អនុប្រធាន​នាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ និង​លោក នៀ តុលា មន្ត្រីបច្ចេកទេស នៃ​អគ្គលេខា​ធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ អន្តរក្រសួង​កម្រិត​បច្ចេក​ទេស ដែល​រៀបចំដោយ​ក្រសួងផែនការ ដើម្បីពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក) ២០១៦-២០៣០។ កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងផ្នែកឯកជន។ លទ្ធផលនៃកិច្ចប្រជុំគឺ អង្គប្រជុំបានចូលរួមផ្តល់មតិ អនុសាសន៍ជាច្រើន ពិនិត្យ និងកែតម្រូវព័ត៌មាន ទិន្នន័យ និងសូចនាករ ទៅតាមក្រសួងសាមីនីមួយៗ ទៅលើសេចក្តីព្រាង ដើម្បីឱ្យឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពពិតប្រាកដ ដែលយើងសម្រេចបាន ពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីឱ្យសេចក្តីព្រាងបញ្ចប់ទៅប្រកបដោយគុណភាព៕