Developed by Khmer Focus
កិច្ចប្រជុំការងារថ្នាក់តំបន់ ដើម្បីពិភាក្សាលើសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍រួម របស់គណៈកម្មាធិការរួម MRC (ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា បាន​ដឹកនាំ​ក្រុម​ការងារ នៃគណៈកម្មាធិការរួម​កម្ពុជា ផ្នែក​នីតិវិធី PNPCA (PNPCA JCWG) រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា និងជំនាញការជាតិ ចូលរួមកិច្ចប្រជុំការងារថ្នាក់តំបន់ តាមរយៈ Video Conference ដើម្បីពិភាក្សាលើសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍រួម របស់គណៈកម្មាធិការរួម MRC និងសេចក្តីព្រាងផែនការសកម្មភាពរួមស្តីពី សំណើគម្រោងទំនប់វារីអគ្គិសនី លួងប្រាបាង របស់ឡាវ។ កិច្ចប្រជុំនេះ ដឹកនាំសម្របសម្រួលដោយលោក អាន ពេជ្រហត្ថដា នាយកប្រតិបត្តិ នៃលេខាធិការដ្ឋាន MRC និងដោយមានការចូលរួមពីសមាជិកក្រុមការងារ គណៈកម្មាធិការរួម នៃប្រទេសជាសមាជិក MRC ក្រុមជំនាញការជាតិ និងមន្ត្រីលេខាធិការដ្ឋាន MRC៕