Developed by Khmer Focus
កិច្ចប្រជុំគណៈកម្មាធិការថវិកា MRC (ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និងជាសមាជិកបម្រុង គណៈកម្មាធិការរួម​តំណាង​កម្ពុជា រួមទាំង​ក្រុមការងារ​មន្ត្រីថ្នាក់​នាយកដ្ឋាន ដែល​ជាអ្នកសម្របសម្រួល​ការងារ​មេគង្គ​ថ្នាក់ជាតិ នៃ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការថវិកា MRC តាមរយ: VDO Conference ដោយបានពិនិត្យ ពិភាក្សាលើរបៀបវារ:សំខាន់ៗចំនួន ៤៖ (១) របាយការណ៍លទ្ធផលការងារ MRC ឆ្នាំ២០១៩ រួមមានលទ្ធផលសម្រេចបាន និងរបាយការណ៍ហិរញ្ញវត្ថុ (២) របាយការណ៍វឌ្ឍនភាពពាក់កណ្តាលឆ្នាំ២០២០ (ខែមករា-ឧសភា) រួមមានរបាយការណ៍វឌ្ឍនភាព តាមសកម្មភាព ការងារក្រោមសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ (៣) ផែនការការងារបន្ត និងគម្រោងចំណាយសម្រាប់ ៦ខែខាងមុខ (មិថុនា-ធ្នូ២០២០) និងការពិនិត្យលើសំណើកែសម្រួលផែនការការងារប្រចាំឆ្នាំ២០២០ និង (៤) អំពីការចែករំលែកព័ត៌មាន ពីសកម្មភាពសវនកម្មផ្ទៃក្នុង បញ្ហាប្រឈម និងការដោះស្រាយ។

កិច្ចប្រជុំតាមប្រព័ន្ធ VDO Conference នេះ ដឹកនាំសម្របសម្រួលដោយតំណាងសមាជិកគណ:កម្មាធិការរួម MRC តំណាងថៃ និងជាប្រធានគណ:កម្មាធិការរួម MRC ប្រចាំឆ្នាំ២០២០ និងដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការថវិកា MRC ពីប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ វៀតណាម តំណាងក្រុមប្រទេសដៃគូអភិវឌ្ឍន៍ មានប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និង EU (ម្ចាស់ជំនួយ MRC) និងក្រុមការងារលេខាធិការដ្ឋាន MRC៕