Developed by Khmer Focus
កិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន (ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​សមាជិក​គណៈកម្មាធិការតម្រង់ទិសកម្ពុជា មកពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និងមន្រ្តីមកពី GIZ ចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឆ្លងដែន ក្នុងការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ តាមរយៈ VDO-Conference ជាមួយខាងភាគីថៃ និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ GIZ និង ICEM។

គោលបំណងនៃកិច្ចប្រជុំដើម្បី (១) ពិនិត្យ និងពិភាក្សាអំពីរបាយការណ៍ចាប់ផ្តើមអនុវត្តន៍គម្រោងដំណាក់កាលទី២ (២) ពិនិត្យ និងពិភាក្សាផែនទីបង្ហាញផ្លូវ សម្រាប់ការគាំទ្រថវិការួមគ្នា និង (៣) ឯកភាពលើផែនការការងារ សម្រាប់ត្រីមាសបន្ទាប់៕