Developed by Khmer Focus
សិក្ខាសាលាថ្នាក់ជាតិស្តីពី ការធ្វើបច្ចុប្បន្នភាពគេហទំព័រព័ត៌មាន នៃប្រព័ន្ធព័ត៌មានគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី0៩ ខែកក្កដា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការធ្វើបច្ចុប្បន្នភាពគេហទំព័រព័ត៌មាន នៃប្រព័ន្ធព័ត៌មានគណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីមន្ត្រីទុកដាក់ទិន្នន័យ និងប្រើប្រាស់ទិន្នន័យមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរទន្លេសាប អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន MRC។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ពង្រឹងសមត្ថភាពអំពីការប្រើប្រាស់គេហទំព័រព័ត៌មាន នៃប្រព័ន្ធព័ត៌មាន MRC-IS (២) ណែនាំអំពីមុខងាររបស់ប្រព័ន្ធដែលបានធ្វើទំនើបកម្ម របៀបទាញយកទិន្នន័យសម្រាប់ប្រើប្រាស់ និងប្រមូលមតិយោបល់ដើម្បីកែសម្រួលមុខងារប្រព័ន្ធឱ្យកាន់ប្រសើរឡើង និង (៣) តួនាទីរបស់មន្ត្រីទុកដាក់ទិន្នន័យតាមក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងការងារបន្ត៕