Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី របាយការណ៍បឋម នៃការចាប់ផ្តើមការសិក្សាសាកល្បងសម្រាប់ការស្តារផ្លូវទឹក (ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និង​ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​សំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី របាយការណ៍បឋម នៃ​ការចាប់ផ្តើមការសិក្សាសាកល្បងសម្រាប់ការស្តារផ្លូវទឹក និងការកែលម្អផ្លូវទឹកនៅទន្លេបាសាក់ក្នុងប្រទេសកម្ពុជា សម្រាប់ការអនុវត្តគោលការណ៍ណែនាំវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន របស់គណៈកម្មការទន្លេមេគង្គ ដោយមានការអញ្ជើញពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងក្រុមជំនាញជាតិ។

លទ្ធផលនៃកិច្ចប្រជុំ៖

១. បានពិនិត្យ និងពិភាក្សា និងទទួលបានមតិយោបល់ពីអ្នកចូលរួម លើដំណើរការជាជំហានៗ នៃការអនុវត្តជំហានទាំងប្រាំបី នៃគោលការណ៍ណែនាំ MRC TbEIA

២. បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការសិក្សាសាកល្បង

៣. បានទទួលមតិយោបល់សម្រាប់ការកែសម្រួលលើរបាយការណ៍ចាប់ផ្តើមសិក្សាសាកល្បង និង

៤. បានកំណត់ជំហ៊ានបន្ទាប់ សម្រាប់ការអនុវត្តនៃការសិក្សាសាកល្បង៕