Developed by Khmer Focus
កិច្ចប្រជុំថ្នាក់ជាតិស្តីពី លទ្ធផលនៃការសិក្សាវាយតម្លៃភាពងាយរងគ្រោះ និងការតាមដានផលប៉ះពាល់សង្គម (ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០)

កំពង់ធំ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំថ្នាក់ជាតិស្តីពី លទ្ធផលនៃការសិក្សា​វាយតម្លៃភាពងាយរងគ្រោះ និងការ​តាម​ដាន​ផលប៉ះពាល់សង្គម (SIMVA 2018) ដោយមានការចូលរួមពីមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំរៀបចំធ្វើឡើងគឺដើម្បី (១) បង្ហាញពីរបកគំហើញសំខាន់ៗនៅថ្នាក់តំបន់ស្តីពី លទ្ធផលនៃការធ្វើអង្កេត SIMVA ២០១៨ (២) ស្វែងរកធាតុចូលបន្ថែមពីស្ថាប័នពាក់ព័ន្ធ លើលទ្ធផលនៃការអង្កេត និង (៣) ពិភាក្សាពីគន្លឹះគោលនយោបាយ និងបទពិសោធន៍ដែលទទួលបានពីការធ្វើអង្កេត៕