Developed by Khmer Focus
កិច្ចប្រជុំលើកទី១ នៃអនុក្រុមការងារបច្ចេកទេសអន្តរក្រសួងស្តីពី ជីវសុវត្ថិភាព (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០)

ភ្នំពេញ៖ លោក ថៃ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី១ នៃអនុក្រុមការងារបច្ចេកទេសអន្តរក្រសួងស្តីពី ជីវសុវត្ថិភាព ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

ជាលទ្ធផលអង្គប្រជុំបាន៖

១) ពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើតួនាទី និងភារកិច្ចរបស់អនុក្រុមការងារបច្ចេកទេសអន្តរក្រសួងស្តីពី ជីវសុវត្ថិភាព

២) ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តការងារ ពាក់ព័ន្ធនឹងជីវសុវត្ថិភាពកន្លងមក និង

៣) ពិភាក្សាលើផែនការ និងអនុសាសន៍សម្រាប់ពង្រឹងការចូលរួម របស់អនុក្រុមការងារបច្ចេកទេសអន្តរក្រសួងស្តីពី ជីវសុវត្ថិភាព៕