Developed by Khmer Focus
កិច្ចប្រជុំពិភាក្សាការងារសម្រាប់រៀបចំផែនការសកម្មភាពគម្រោង ដើម្បីអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន (ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សាការងារ សម្រាប់​រៀបចំផែនការសកម្មភាពគម្រោង ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន ដោយផ្តល់អាទិភាព​លើធនធានបរិស្ថានក្នុងអាងទន្លេមេគង្គ ដោយមានការចូលរួមពីក្រសួង និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ។

ជាលទ្ធផល អង្គប្រជុំបានជ្រាបអំពីខ្លឹមសារយុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន ដោយផ្តល់អាទិភាពលើធនធានបរិស្ថានក្នុងអាងទន្លេមេគង្គ និងបានពិភាក្សា និងផ្តល់ធាតុចូលសម្រាប់ការបង្កើតផែនការសកម្មភាពគម្រោងដូចជា ការរៀបចំផែនការគ្រប់គ្រងបរិស្ថានប្រកបដោយនិរន្តរភាព ការអភិរក្សប្រភេទសត្វជិតផុតពូជ ការពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ ការចូលរួមពីសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យមាននិរន្តរភាពសម្រាប់ការការពារ និងអភិរក្ស ការលើកស្ទួយកម្រិតជីវភាពសហគមន៍ ដើម្បីកាត់បន្ថយការពឹងអាស្រ័យផលលើជីវចម្រុះ៕