ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មានមកពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធានធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការកសាងផែនការសកម្មភាពគម្រោង និងយន្តការមូលនិធិ សម្រាប់អនុវត្តន៍យុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន ដោយផ្តល់អាទិភាពលើធនធានបរិស្ថានក្នុងអាងទន្លេ តាមរយៈ Video conference ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអ្នកសង្កេតការមួយចំនួនដូចជា អង្គការ ICRAF, UNEP, World Bank, ADB, IUCN, CI, WWF, FFI, UNDP និង FAO។
ជាលទ្ធផលកិច្ចប្រជុំ៖
១- បានយល់អំពីវឌ្ឍនភាពនៃការកសាងផែនការសកម្មភាពគម្រោង និងយន្តការមូលនិធិ សម្រាប់អនុវត្តន៍យុទ្ធសាស្ត្រគ្រប់គ្រងបរិស្ថាន ដោយផ្តល់អាទិភាពលើធនធានបរិស្ថានក្នុងអាងទន្លេ
២- បានពិនិត្យលើសេចក្តីព្រាងឯកសារទស្សនៈទាន សម្រាប់ការកសាងផែនការសកម្មភាពគម្រោង និង
៣- បានពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពគម្រោង និងយន្តការមូលនិធិ ដែលបានស្នើ ដោយបានផ្តល់ធាតុចូលដើម្បីកែលម្អរឯកសារផែនការនេះ៕