Developed by Khmer Focus
កិច្ចសន្ទនាកម្រិតនយោបាយឆ្នាំ២០២០ រវាងកម្ពុជា និងអាល្លឺម៉ង់ (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ និងលោក សុខ ខុម ប្រធាននាយកដ្ឋាន​បណ្តាគម្រោង និងកម្មវិធី នៃគណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួម និងធ្វើបទបង្ហាញ ក្នុងកិច្ចសន្ទនាកម្រិតនយោបាយឆ្នាំ២០២០ រវាងកម្ពុជា និងអាល្លឺម៉ង់។ កិច្ចសន្ទនានេះ ដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា និងមានការចូលរួមពីថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងមន្ត្រីស្ថានទូតអាល្លឺម៉ង់។ កិច្ចសន្ទនា បានលើកយករបៀបវរៈចំនួន ០៣ មកពិភាក្សា (១). ល័ក្ខខ័ណ្ឌក្របខ័ណស្តីពី កិច្ចសហការកម្ពុជា-អាល្លឺម៉ង់ (២). កិច្ចសហការកម្ពុជា-អាល្លឺម៉ង់ នាពេលខាងមុខ (៣). បញ្ហាផ្សេងៗ។

គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានធ្វើបទបង្ហាញស្តីពី ការពង្រឹងអណត្តិការងារ របស់គណ:កម្មការទន្លមេគង្គ ដើម្បីការគ្រប់គ្រងព្រៃឈើ ដែលពាក់ព័ន្ធរបៀបវរៈទី១។ ក្នុងបទបង្ហាញ បានជម្រាបអំពីកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សមិទ្ធផល និងការកំពុងដំណើរការអនុវត្តគម្រោងពាក់ព័ន្ធព្រៃឈើ និងការរៀបចំ MRC BDS និង SP។ បទបង្ហាញក៍បានបញ្ជាក់អំពីការរួមគ្នា និងសហការគ្នាអនុវត្តន៍យុទ្ធសាស្ត្រ អាទិភាពរបស់ SP ប្រកបដោយប្រសិទ្ធភាពគឺ ជាការពង្រឹងអណត្តិរបស់ MRC ដើម្បីគ្រប់គ្រងព្រៃឈើ និងស្នើអាល្លីម៉ង់ ជួយគាំទ្រក្នុងការអនុវត្ត SP និងស្នើគាំទ្រក្នុងក្របខ័ណទ្វេភាគី សម្រាប់គម្រោងការគ្រប់គ្រងអាងទន្លេ និងស្ទឹងនៅកម្ពុជា៕