Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការរៀបចំគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុឆ្លងដែន និងប្រព័ន្ធត្រួតពិនិត្យ (ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារអន្តរក្រសួងកម្ពុជា មានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងទីប្រឹក្សាបច្ចេកទេសផ្នែកប្រព័ន្ធត្រួតពិនិត្យ និងរាយការណ៍អំពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការរៀបចំគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុឆ្លងដែន និងប្រព័ន្ធត្រួតពិនិត្យ និងរាយការណ៍អំពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ក្នុងក្របខ័ណ្ឌ គណៈកម្មការទន្លេមេគង្គ តាមរយៈវីដេអូ ក្រោមអធិបតីភាពលោក Bounttien Sanaxonh ប្រធាននាយកដ្ឋានផែនការ នៃ MRCS និងដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារអន្តរក្រសួង នៃប្រទេសជាសមាជិក MRC ទាំងបួន តំណាង GIZ និងមន្រ្តី MRCS។

កិច្ចប្រជុំមានគោលបំណង៖

១. រាយការណ៍អំពីសកម្មភាព របស់គណៈកម្មការទន្លេមេគង្គ ទាក់ទងនឹងការរៀបចំបង្កើតគម្រោងបន្ស៊ាំឆ្លងដែន និងប្រតិបត្តិការ នៃប្រព័ន្ធត្រួតពិនិត្យ និងរាយការណ៍អំពី ការប្រែប្រួលអាកាសធាតុ និងការន្ស៊ាំ

២. ពិភាក្សា និងប្រមូលមតិយោបល់ទាក់ទងនឹងសំណើគម្រោងបន្ស៊ាំឆ្លងដែនទាំងបួន ក្នុងតំបន់មេគង្គភាគខាងក្រោម ដែលអាចនឹងកើតមាន

៣. ពិភាក្សា និងប្រមូលមតិយោបល់ទាក់ទងនឹងសេចក្តីព្រាងរបាយការណ៍ស្តីពី ប្រព័ន្ធត្រួតពិនិត្យ និងរាយការណ៍អំពីការប្រែប្រួលអាកាសធាតុ និងការន្ស៊ាំ និង

៤. ពិភាក្សា ប្រមូលមតិយោបល់ និងឯកភាព លើកិច្ចការបន្តទាក់ទងនឹងការបន្តរៀបចំបង្កើតគម្រោងបន្ស៊ាំឆ្លងដែន ក្នុងក្របខ័ណ្ឌមេគង្គ៕