Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពីរបាយការណ៍តាមដានគុណភាពទឹកអាងទន្លេមេគង្គភាគខាងក្រោមឆ្នាំ២០១៨ (ថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២០)

ភ្នំពេញ៖ ក្រុមការងារកម្ពុជា មានមកពីក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និង​អគ្គលេខាធិការ​ដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី របាយ​ការណ៍​តាមដានគុណភាពទឹកអាងទន្លេមេគង្គភាគខាងក្រោមឆ្នាំ២០១៨ និង​​ការកែសម្រួលជំពូកទី៤ “គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និង​ការឆ្លើយតបបន្ទាន់” តាមរយៈ Videoconference ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ជំនាញការអន្តរជាតិ និងអ្នកសង្កេតការមកពីលេខាធិការដ្ឋានអាស៊ាន។

ជាលទ្ធផលកិច្ចប្រជុំ៖

១- បានពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដានគុណភាពទឹកអាងទន្លេមេគង្គភាគខាងក្រោមឆ្នាំ២០១៨ ដោយបានផ្តល់ធាតុចូលសម្រាប់ធ្វើការកែលម្អរបាយការណ៍ឱ្យកាន់តែប្រសើរ និងមានភាពច្បាស់លាស់

២- បានពិភាក្សាលើជំពូកទី៤ “គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងគុណភាពទឹក និងការឆ្លើយតបបន្ទាន់” និង

៣. បានស្នើឱ្យមានការផ្សព្វផ្សាយអំពី របាយការណ៍គុណភាពទឹក ដល់ថ្នាក់មូលដ្ឋាន ដើម្បីជាប្រយោជន៍ក្នុងការគ្រប់គ្រង និងតាមដានគុណភាពទឹក៕