Developed by Khmer Focus
ជួបពិភាក្សាការងារលើកទី២ ជាមួយក្រុមការងារ និងទីប្រឹក្សាអន្តរជាតិ របស់ធនាគាពិភពលោក (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា ឯកឧត្តម អគ្គលេខាធិការ ទីប្រឹក្សា និង​មន្រ្តី​ពាក់ព័ន្ធ នៃ​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បានជួបពិភាក្សាការងារលើកទី២ ជាមួយក្រុមការងារ និងទីប្រឹក្សាអន្តរជាតិ របស់ធនាគា​ពិភពលោក ដើម្បីពិភាក្សាគម្រោង Mekong Vision 3.0 តាមប្រព័ន្ធវីដេអូ។

នៅក្នុងជំនួបនេះ ទីប្រឹក្សាអន្តរជាតិ របស់ធនាគារពិភពលោក បានលើកសំណួរ សម្រាប់កិច្ចពិភាក្សា ដែលឯកឧត្តម អនុប្រធានអចន្ត្រៃយ៍ បានឆ្លើយបំភ្លឺជូន ក្នុងនោះពាក់ពន្ធនឹងភាពប្រឈមនានា កាលានុវត្តភាពកិច្ចសហប្រតិបត្តិការជាមួយក្របខណ្ឌមេគង្គ-ឡានឆាង ប្រសិទ្ធភាពការងារ និងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ ទស្សនវិស័យរបស់កម្ពុជាយល់ថា យន្តការសហប្រតិបត្តិការក្នុងក្របខណ្ឌមេគង្គ-ឡានឆាង លើវិស័យធនធានទឹក និងធនធានពាក់ព័ន្ធនឹងទឹក ច្បាស់លាស់ ត្រឹមត្រូវ និងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ភាពរីកចម្រើនសេដ្ឋកិច្ច អភិបាលកិច្ចធនធានទឹកក្នុងតំបន់ និងកិច្ចការទឹកឆ្លងដែនជាដើម និងបានលើកពីការពង្រឹងយន្តការផ្សេងៗទាក់ទងមេគង្គ ត្រូវមានកិច្ចសហការគ្នា និងការសម្របសម្រួលកាន់តែប្រសើរ និងជាពិសេសជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងអាងទន្លេមេគង្គ។

ជំនួបពិភាក្សាលើកទី១ ជាមួយក្រុមការងារ របស់ធនាគាពិភពលោក ស្តីពីគម្រោង Mekong Vision 3.0 តាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០៕