Developed by Khmer Focus
ជួបពិភាក្សាការងារ ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសធនាគារអភិវឌ្ឍន៍អាស៊ី (ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និងមន្ត្រីជំនាញជាន់ខ្ពស់ ទទួលជួបពិភាក្សាការងារ ជាមួយក្រុមទីប្រឹក្សាបច្ចេកទេស​ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) របស់គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP) ដើម្បីធ្វើការវាយតម្លៃឡើងវិញនូវព័ត៌មាន-ទិន្នន័យទឹក និងផែនទីពាក់ព័ន្ធ ក្នុងលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើឱ្យការបង្កើតមជ្ឈមណ្ឌលទិន្នន័យ។

ជាលទ្ធផល មន្ត្រីជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានជ្រាបអំពីគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងបានចែករំលែកបទពិសោធន៍ពីការងារមេគង្គ លើការគ្រប់គ្រងទិន្នន័យ និងការចែករំលែកព័ត៌មាន ក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ។ ឯកឧត្តម តែ ណាវុធ ក៏បានជូនជាគោលគំនិតយុទ្ធសាស្ត្រ សម្រាប់ដំណើរការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងការអនុវត្តឱ្យមានគុណភាព និងនិរន្តរភាព៕