Developed by Khmer Focus
សិក្ខាសាលាស្តីពី ការចូលរួមរបស់វិស័យឯកជន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០)

ភ្នំពេញ៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋាន​ផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃ​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី ការចូលរួមរបស់វិស័យឯកជន ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងបរិបទ ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (NDC លើកទី២ របស់កម្ពុជា)។ ក្នុងសិក្ខាសាលានេះ មានការចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

ជាលទ្ធផលសិក្ខាសាលាទទួលបាន៖

១. ជូនដំណឹងដល់វិស័យឯកជន ពីដំណើរការរៀបចំរបាយការណ៍រួមចំណែករបស់ជាតិ ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុរបស់កម្ពុជា

២. ស្តាប់នូវបទបង្ហាញពីកិច្ចសហការ និងការចូលរួមរបស់វិស័យឯកជន ក្នុងការអនុវត្ត សកម្មភាព ចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តន៍អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុរបស់កម្ពុជា

៣. ពិភាក្សាគ្នាជាក្រុម ដើម្បីបង្កើតគំនិតផ្តួចផ្តើមជាមូលដ្ឋាន សម្រាប់ភាពជាដៃគូ ក្នុងវិស័យសាធារណៈ និងវិស័យឯកជន សម្រាប់ការអភិវឌ្ឍដោយបញ្ចេញការបូនតិច និងធននឹងអាកាសធាតុ លើប្រធានបទ ៤ គឺ៖ (១) កសិកម្ម និងព្រៃឈើ (២) ឋាមពល ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ (៣) សុខភាព និងទឹក និង (៤) បរិស្ថាន។ ក្នុងការពិភាក្សានេះ ខាងវិស័យឯកជនបានចូលរួមជាគំនិតយោបល់ ផ្តល់ជាអនុសាសន៍ និងលើកនូវបញ្ហា និងភាពប្រឈមមួយចំនួន ដែលក្រុមការងារនឹងយកនូវលទ្ធផលនៃការពិភាក្សាទាំងអស់នេះ ដាក់បញ្ចូលបន្ថែមទៀតទៅក្នុងសេចក្តីព្រាងផែនការនៃកិច្ចសហការ ជាមួយវិស័យឯកជន៕