Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ នៃក្រុមជំនាញការផែនការអាងទន្លេ ដើម្បីរៀបចំផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០២១-២០២៥ (ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់ជាតិ ផ្នែកផែនការ​អភិវឌ្ឍន៍អាងទន្លេ រួមមានសមាសភាពមន្ត្រីពី​ក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ នៃក្រុមជំនាញការផែនការអាងទន្លេ ដើម្បីរៀបចំផែនការចង្អុលថ្នាក់ជាតិ (NIP) ឆ្នាំ២០២១-២០២៥ របស់ប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះ ដឹកនាំដោយតំណាងក្រុមការងារប្រទេសថៃ ដែលមានប្រទេសជាសមាជិកទាំង៤ និងមន្រ្តីពីលេខាធិការដ្ឋាន MRC។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងនៃឯកសារគោលគំនិត (Concept Note) ស្តីពី ការរៀបចំធ្វើបច្ចុប្បន្នភាព NIP ឆ្នាំ២០២១-២០២៥ គាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ ឆ្នាំ២០២១-២០៣០ ព្រមទាំងបានផ្លាស់ប្តូរ មតិយោបល់ជុំវិញមេរៀន និងបទពិសោធន៍ការរៀបចំ និងអនុវត្ត NIP ២០១៦-២០២០ បានឯកភាពផែនទីបង្ហាញផ្លូវ សម្រាប់ដំណើរការរៀបចំ និងសម្រេច NIP ២០២១-២០២៥៕