Developed by Khmer Focus
វគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹងលើការអនុវត្តនីតិវិធីសម្រាប់ការថែរក្សាធារទឹកក្នុងទន្លេមេ (ថ្ងៃទី ១៧-២០ ខែវិច្ឆិកា ឆ្នាំ២០២០)

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន គណ:កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានរៀបចំវគ្គបណ្តុះ​បណ្តាលស្តីពី ការយល់ដឹងលើការអនុវត្តនីតិវិធី សម្រាប់ការថែរក្សាធារទឹកក្នុងទន្លេមេ (PMFM) និងការគ្រប់គ្រងគេហទំព័រ និងបណ្ដាញសង្គម Facebook page របស់គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដល់មន្រ្តីបច្ចេកទេស​ជាន់ខ្ពស់ក្នុងអគ្គលេខាធិការដ្ឋាន សរុបចំនួន ១៥នាក់ និងគ្រូឧទ្ទេសនាមចំនួន ២នាក់ ក្រោមអធិបតីភាពបើកដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងលើការអនុវត្តនីតិវិធី សម្រាប់ការថែរក្សាធារទឹកក្នុងទន្លេមេ (PMFM) និងវិធីសាស្ត្រក្នុងការរៀបចំ គ្រប់គ្រងគេហទំព័រ និងទំព័ត៌បណ្ដាញសង្គមហ្វេសប៊ុក របស់គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដល់មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ក្នុងអគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕