Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យសេដ្ឋកិច្ចសង្គម និងការបង្កើតម៉ូដែល សេដ្ឋកិច្ចសង្គម (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់ជាតិ រួមមាន ឯក​ឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង មន្រ្តីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ តាមប្រព័ន្ធវីដេអូ ស្តីពីការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យសេដ្ឋកិច្ចសង្គម និងការបង្កើតម៉ូដែល សេដ្ឋកិច្ចសង្គម របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ មន្រី្តលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។

កិច្ចប្រជុំបានស្វែងយល់ និងពិភាក្សាអំពីគោលគំនិតសំខាន់ នៃការរៀបចំរចនាសម្ព័ន្ធម៉ូដែលទិន្នន័យ សេដ្ឋកិច្ចសង្គម របស់គណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងប្រព័ន្ធទិន្នន័យ និងការប្រើប្រាស់សម្រាប់ប្រទេសជាសមាជិក និងបានគាំទ្រគំនិតរៀបចំនេះ និងបានស្នើឱ្យមានការពិភាក្សាលម្អិតនៅថ្នាក់ជាតិនៅតាមប្រទេសជាសមាជិក៕