Developed by Khmer Focus
ជួបប្រជុំជាមួយតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ (ថ្ងៃទី០៩ មករា ឆ្នាំ២០១៨)

ភ្នំពេញ៖ នៅអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង បានទទួលជួបប្រជុំ​ជា​មួយ​តំណាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ GIZ ដើម្បី​ពិភាក្សាលើសារសំខាន់ នៃតួនាទី​របស់​គណៈ​​កម្មការ​ទន្លេ​មេគង្គ ក្នុង​ការគ្រប់គ្រង​ទឹកឆ្លងដែន។ តាម​ការ​សម្រប​សម្រួល​របស់​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា តំណាង​ទីភ្នាក់ងារ GIZ នឹងបន្តជួបពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងថ្ងៃទី ១០-១១ មករា គ.ស ២០១៨ ខាងមុខ៕