(CNMC-EP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិ ដើម្បីបង្កើនការយល់ដឹងរបស់មន្ត្រីមន្ទីរពិសោធន៍ស្ដីពី ISO/IEC17025 និងតម្រូវការរបស់ ISO/IEC17025 នៃកម្មវិធីបរិស្ថាន។
សិក្ខាសាលាបណ្តុះបណ្តាលនេះដឹកនាំដោយឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ត្រីនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន នៃក្រសួងបរិស្ថាន មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្រ្តីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនូន ១៩រូប។
គោលបំណងនៃសិក្ខាសាលាគឺដើម្បី ១) យល់ដឹងពី ISO/IEC17025 ពីអ្នកវាយតម្លៃជំនាញ និង ២) សិក្សាពីគោលការណ៍នៃស្តង់ដា ISO/IEC17025 និងរបៀបធ្វើតេស្តអនុវត្តន៍ក្នុងមន្ទីរពិសោធន៍ផ្ទាល់៕